អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានរកឃើញថា សារធាតុប្រូអែនថូសៃអានិឌីន ដែលមាននៅក្នុងទឹកទំពាំងបាយជូរ អាចជួយក្នុងការព្យាបាលរបួសអោយជាសះស្បើយ ឆាប់រហ័យឡើង ។ការពិសោធន៍នេះ បានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដោយការយកសារធាតុប្រភេទនេះ មកធ្វើការសាកល្បង ប្រៀបធៀបជាមួយកណ្តុរដែលមានរបួសមួយក្រុម ឯកណ្តុរមួយក្រុមទៀត មានរបួសដូចគ្នា តែមិនបានទទួលសារធាតុនេះទេ ។លទ្ឋផលបានបង្ហាញថា ស្នាមរបួសរបស់កណ្តុរក្នុងក្រុមដែលបានទទួល ការព្យាបាលដោយសារធាតុប្រូអែនថូសៃអានិឌីន ឆាប់ជាសះស្បើយជាងកណ្តុរដែលមិនបានទទួលការព្យាបាល ។
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment