មុននឹងឈានទៅបកស្រាយអំពីវិធីសាស្ដ្រចង់បានកូនប្រុសឬកូនស្រីដូចបំណង និងទទួលបានជោគជ័យខ្ញុំសូមលើកមក ជម្រាបជូនអំពីចំណេះដឹងវិទ្យាសាស្ដ្រទាក់ទងនឹងការមានគភ៌ជាកូនប្រុសឬកូនស្រីដែលជាមូលដ្ឋានគ្រឹះមួយចំនួនជាមុនសិន។

ប្រវត្ដិក្រូម៉ូសូម រឿងរ៉ាវសេនេទិច
ផែនការនៃការផលិតសរីរាង្គកាយរបស់មនុស្ស
ដែលជាកេរ្ដិ៍តំណែលសេនេទិចតគ្នាពីឪពុកម្ដាយមាននៅក្នុងកោសិកា នីមួយៗ
នៃខ្លួនរបស់យើង។ ធាតុផ្សំសរីរៈរាង្គកាយ ដែលហៅម្យ៉ាងទៀតថា
សេណូមវាផ្សំផ្ដុំឡើងពីអាស៊ីដដេអ៊ុកស៊ីនុយក្លេអ៊ិច (ឌណៅ)
ដែលបានបង្កើតបានជាក្រូម៉ូសូម។
ក្រូម៉ូសូមស្ថិតនៅក្នុងកោសិការបស់យើង
ជាគូឬជាសមាសភាគពីរ មួយទទួលបានពីឪពុកមួយទៀតបានមកពីម្ដាយ។ ក្នុង
ចំណោមក្រូម៉ូសូមទាំង២៣គូ មានតែមួយគូគត់ដែលមិនដូចគ្នាទេ
គឺក្រូម៉ូសូមភេទ។ ស្ដ្រីជាម្ដាយមានក្រូម៉ូសូមដូចគ្នាមួយគូ ឬចំនួនពីរ
ដែលជាក្រូម៉ូសូមអ៊ិច(ខ)ទាំងពីរ
រីឯបុរសមានក្រូម៉ូសូមអ៊ិច(ខ)មួយនិងក្រូម៉ូសូមតូចអ៊ីក្រិច(យ)មួយ។
តើភេទរបស់ទារកត្រូវបានកំណត់នៅពេលណា?
តើទារកមានភេទប្រុសឬភេទស្រី? ការជ្រើសរើសឬកំណត់ភេទកើតមានឡើងនៅពេលដែលមេជីវិតទាំងពីរជួបគ្នា(ការកកំណើត)។
ចំពោះការបង្កជាគភ៌
ឪពុកម្ដាយម្នាក់ៗត្រូវបង្កើតឬផលិតកាម៉ែត(គឺជាអូវុលឬមេជីវិតភេទស្រីសម្រាប់ស្ដ្រីជាម្ដាយ
ឯ បុរសជាឪពុកជាស្ពែមម៉ាតូសូអ៊ីដ ឬមេជីវិតភេទប្រុស)។
ការបង្កកំណើតត្រូវមានកេរ្ដិ៍តំណែលសេនេទិចរបស់ឪពុកម្ដាយម្នាក់ពាក់
កណ្ដាល ព្រោះថាក្រូម៉ូសូមដែលដូចគ្នានោះបានញែកចេញពីគ្នា។
ស្ដ្រីជាម្ដាយមានក្រូម៉ូសូមអ៊ិចចំនួន២។
អូវុលនឹងទទួលយកក្រូម៉ូសូមមួយក្នុងចំណោមក្រូម៉ូសូមអ៊ិចទាំងពីរ។
រីឯបុរសជា ឪពុកមានក្រូម៉ូសូមអ៊ិចចំនួនមួយ
និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ។
ដូចគ្នាផងដែរស្ពែមម៉ាតូសូអ៊ីដមានក្រូម៉ូសូមអ៊ិចមួយ និងក្រូម៉ូសូម
អ៊ីក្រិចមួយ។ ដោយហេតុថា
ការកំណត់ភេទកើតឡើងនៅពេលមានការបង្កកំណើតជាពិសេសពេលស្ពែមម៉ាតូសូអ៊ីដណាមួយរំលាយ
ខ្លួនចូលគ្នាជាមួយអូវុល។
ប្រសិនបើស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមានក្រូម៉ូសូមអ៊ិច(ខ)នោះទារកនឹងមានក្រូម៉ូសូមអ៊ិចចំនួន២
ហើយនឹងកើតបានកូនស្រី។
ហើយបើសិនជាស្ពែមម៉ាតូសូអ៊ីដទី១ដែលជ្រៀតចូលទៅក្នុងអូវុលមានក្រូម៉ូសូមអ៊ីក្រិច(យ)
នោះទារក នឹងមានក្រូម៉ូសូមអ៊ិចចំនួនមួយ និងក្រូម៉ូសូមអ៊ីក្រិចចំនួនមួយ
កូនដែលនឹងកើតមកនឹងមានភេទប្រុស។
ចំណុចសំគាល់ ៖
អ្វីដែលបានរៀបរាប់មកនេះ
ជាមូលដ្ឋានគ្រឹះសម្រាប់បន្ដស្វែងយល់និងអនុវត្ដវិធីសាស្ដ្រចង់បានកូនប្រុសឬកូនស្រីតាម
ប្រាថ្នា។ ទាក់ទងទៅនឹងមូលហេតុចង់បានកូនប្រុសឬកូនស្រី
និងវិធីសាស្ដ្រឬបច្ចេកទេសចង់បានកូនប្រុសឬកូនស្រីសូមរង់ចាំអាន
ទស្សនាវដ្ដី សុខភាពយើង លេខក្រោយៗទៀតដោយអនុគ្រោះ។
0 comments:
Post a Comment