ស្ត្រីមេផ្ទះភាគច្រើន ពេលចម្អិនអាហារមួយពេលៗ ប្រាកដណាស់ថា អាចមានសាច់ជ្រូក សាច់គោ ឬសាច់មាន់មកស្ល ស្ងោរ ឆា ចៀន ...តែសាច់ទាំងនោះ ជួនកាលមានភាពស្វិត ទំពាមិនដាច់ពិបាកទទួលទាន ។
អ្នកអាចកែបញ្ហាសាច់ស្វិតទាំងនោះបាន ដោយនៅពេលអ្នកផ្សំរសជាតិរួចហើយ សូមដាក់បង្គាក្រៀមបន្តិចបន្តួច ចូលទៅ នោះសាច់ដែលស្វិត និងទៅជាផុយភ្លាម ៕

0 comments:
Post a Comment