
ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានឲ្យដឹងថានៅក្នុងរយៈពេល៥ខែ
ឆ្នាំ២០១៥នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២៥១៤ករណី
លើ២៦០៣ករណី ពោលគឺថយចុះ៨៩នាក់ ស្មើ៣ភាគរយ
ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញនៅតែបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។
លោកឧត្តមសេនីយ៍ឯក
រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានថ្លែងដឹងកាលពីដើមសប្តាហ៍នេះនៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់កងកម្លាំងនគរបាលចរាចរណ៍ដែលមកពីបណ្តាខេត្ត-រាជធានី
នៅអគ្គស្នងការនគរបាលជាតិឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅ
កម្ពុជាកំពុងស្ថិតក្នុងភាពព្រួយបារម្ភខ្លាំងបំផុត។ លោកប្រធាននាយកដ្ឋាន
បានបានលើកឡងរបាយការណ៍មកបញ្ជាក់ថានៅក្នុង៥ខែឆ្នាំនេះ
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ចំនួន២៥១៤ករណី លើ២៦០៣ករណី
ពោលគឺថយចុះ៨៩នាក់ ស្មើនឹង៣ភាគរយ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១២២៤ លើ
១១៧៧កើន៥៩នាក់ ស្មើនឹង៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤កន្លងទៅ។
រីឯចំនួនអ្នករបួសធ្ងន់មានចំនួន២៣៥៩នាក់ថយចុះ១៤៣នាក់
និងអ្នករបួសស្រាលថយចុះ១០១នាក់ បើធៀបនឹងរយៈពេលដូចគ្នា។
លោកបានបន្តទៀតថា
ប៉ុន្តែយ៉ាងណាក៏ដោយក្នុងរយៈពេលជាង២សប្តាហ៍កន្លងមកចំនួនគ្រោះថ្នាក់ចរាចរណ៍
បានថយចុះយ៉ាងគំហុកបន្ទាប់ពីកងកម្លាំងនគរបាលបានចុះចាត់វិធានក្តៅលើអ្នកបើកបរ
រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងឆ្នាំ២០១៤ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន២២២៦នាក់ភាគច្រើនបាន
កើតឡើង ដោយសារមិនមានការទទួលខុសត្រូវ មិនគោរពច្បាប់ កត្តាផ្លូវ
និងកត្តាមនុស្សជាដើម។
ក្នុងការទប់ស្កាត់បញ្ហានេះអគ្គស្នងនគរបាលជាតិសហការជាមួយអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាលនៃគ្រឿងស្រវឹង
IARP ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិច
បានបណ្តុះបណ្តាលបង្កើនសកម្មភាពដល់កងកម្លាំងនគរបាលចរាចរណ៍លើជំនាញ
និងនីតិវិធីរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទាំងពេលថ្ងៃ
និងពេលយប់។
លោក គង់ សុវណ្ណ
នាយកអង្គការ IARP ប្រចាំនៅកម្ពុជា
ថ្លែងថា ការសហការបណ្តុះបណ្តាលជូនកម្លាំងនគរបាលនាពេលនេះ
គឺយើងចង់ឲ្យកងកម្លាំងនគរបាលរួមគ្នាចាត់វិធានការនិងអនុវត្តកត្តាគន្លឹះចំនួន៥រួមមាន១.ការទប់ស្កាត់និងកាត់បន្ថយក្រុមយុវជនដែលមិនទាន់គ្រប់អាយុក្នុងការប្រើប្រាស់ជាតិស្រវឹង
២.លើកកម្ពស់ក្រមសីលធម៌ នៃការធ្វើទីផ្សារស្រវឹង៣.ផ្តល់ព័ត៌មានជាប្រយោជន៍
និងដំណោះស្រាយសមស្របថ្មីៗ ដល់អ្នកប្រើប្រាស់, ៤.ការទប់ស្កាត់
និងកាត់បន្ថយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងទី៥.ត្រូវមានយន្តការផ្សេងៗទៀតដើម្បីជំរុញដល់អ្នកស្រវឹងទាំងអស់
ត្រូវមានវប្បធម៌ពិសារដោយការទទួលខុសត្រូវខ្ពស់។
0 comments:
Post a Comment