មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងដល់សាធារណៈជនថា
ក្រុមគ្រូពេទ្យឯកទេសនឹងផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺត្រចៀក
ច្រមុះ បំពង់ក ដោយឥតបង់ថ្លៃចាប់ពីថ្ងៃច័ន្ទ ទី៨ ខែមិថុនា
នេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់លោកសាស្ត្រាចារ្យ ងី ម៉េង
នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា
កម្មវិធីពិនិត្យព្យាបាល និងវះកាត់ឥតបង់ថ្លៃនេះមានរយៈពេល ៥ថ្ងៃ
គឺចាប់ពីថ្ងៃច័ន្ទ ទី៨ ដល់ថ្ងៃសុក្រ ទី១២ មិថុនា។មន្ទីរពេទ្យមិត្តភាពខ្មែរ‑សូវៀតនេះត្រូវបានគេចាត់ទុកថា
ជាមន្ទីរពេទ្យមួយដែលភាគច្រើនទទួលការព្យាបាលចំពោះប្រជាពលរដ្ឋក្រីក្រ
និងប្រជាពលរដ្ឋដែលមានជីវភាពមធ្យម។
ថ្មីៗនេះ
មន្ទីរពេទ្យមិត្តភាពខ្មែរ‑សូវៀត បានដាក់ឲ្យដំណើរការ អាគារព្យាបាលដែល
អាគារនេះ ជាទីតាំងប្រមូលផ្តុំគ្រប់ឯកទេសទាំងអស់ មានទាំងជំងឺទូទៅ
ជំងឺបេះដូង ក្រពះ សសៃប្រាសាទ កុមារ ជំងឺថ្លើម តម្រងនោម ផ្នែកវះកាត់
ផ្នែកជំងឺឆ្អឹងជាដើម។
លោកសាស្ត្រាចារ្យ ងី
ម៉េង បានមានប្រសាសន៍ថា “យើងមានគ្រូពេទ្យឯកទេសទាំងអស់
និងព្យាបាលអ្នកជំងឺដោយមិនមានការរើសអើងទ្បើយ
គឺធ្វើយ៉ាងណាឲ្យសេវារបស់យើងមានលក្ខណៈល្អប្រសើរទ្បើង”។ លោកបន្តថា
“មន្ទីរពេទ្យ សូមទទួលយកយោបល់មតិកែលម្អរបស់អ្នកជំងឺ
និងក្រុមគ្រួសារអ្នកជំងឺតាមរយៈប្រអប់សំបុត្រពីចំណុចខ្វះខាតរបស់យើង
ដើម្បីយើងអាចកែលម្អសេវាកាន់តែប្រសើរទ្បើង”។
0 comments:
Post a Comment