សាលារាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
បានធ្វើការព្រមាន ចំៗទៅលើម្ចាស់គ្លីនិកឯកជនក្នុងទីក្រុងភ្នំពេញមួយចំនួន
ដែលនៅតែរឹងរូសមិនព្រមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល
ស្ដីពីការហាមឃាត់មិនឲ្យរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកអ្នករងរបួស
ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ការព្រមាននេះ
ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១១ មិថុនា
នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ុន សិរី
អភិបាលរងរាជធានីភ្នំពេញ
ដោយមានការចូលរួមពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកសាស្ត្រាចារ្យ សុខ
សុគន្ធ នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
បានអំពាវនាវឲ្យមានកិច្ចសហការជាទូទៅ
ក្នុងការទប់ស្កាត់មិនឲ្យមានរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន
ចេញទៅដឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ទៀតទេ។ លោកបានមានប្រសាសន៍ថា « បើក្នុងករណីគ្លីនិកណាមួយ
នៅតែមានទៀត
មន្ទីរនឹងចាត់វិធានការផ្លូវច្បាប់ធ្ងន់ធ្ងរចំពោះអ្នករឹងរូសមិនអនុវត្តតាមលិខិតណែនាំលេខ០៤៩
របស់ក្រសួងសុខាភិបាលព្រោះថា រថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន
មិនមានបំពាក់ឧបករណ៍បរិក្ខារពេទ្យឲ្យបានគ្រប់គ្រាន់នោះទេ
ដូច្នេះជនរងគ្រោះអាចនឹងស្លាប់មុនទៅដល់មន្ទីរពេទ្យ
រីតំលៃសេវាក៏ថ្លៃទៀត»។
លោកបានបន្តែមទៀថា « ជាបទពិសោធកន្លងមក
គ្លីនិកឯកជនខ្លះបង្ខំឲ្យអ្នករបួស យកប្លង់ផ្ទះទៅបញ្ចាំដើម្បីបានប្រាក់មកឲ្យថ្លៃព្យាបាល
ហើយបើលំបាកពេកយកមកបញ្ចាំនៅគ្លីនិករបស់ខ្លួនតែម្តងក៏បាន។
អំពើខាងលើនេះ មិនខុសអ្វីទៅនឹងអំពើចាប់ជំរិតដែលអសីលធម៌នោះទេ»។
ទន្ទឹមនេះ
លោកក៏បានចាប់អារម្មណ៍ចំពោះរថយន្តគិលានសង្គ្រោះរបស់រដ្ឋដែលកន្លងមកតែងមានការរិះគន់
ពីភាពយឹតយ៉ាវឬទំនាក់ទំនងហៅមិនបានខុសពីសេវាឯកជន
ពេលកើតមានគ្រោះថ្នាក់ចរាចរភ្លាមឃើញរថយន្តទៅដល់ភ្លាម។
ចំណុចអសកម្មរបស់រថយន្តគិលានសង្គ្រោះរបស់រដ្ឋ ក៏ត្រូវតែកែលំអផងដែរ។
លោកប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ
មានប្រសាសន៍ថា
ការណែនាំមានច្រើនដងមកហើយល្មមដល់ពេលត្រូវរឹតបន្តឹងវិធានការច្បាប់ហើយ។
ក្នុងនាមគណៈកម្មការប្រតិបត្តិរថយន្តគិលានសង្គ្រោះបន្ទាន់រាជធានីភ្នំពេញ
លោកសុំឲ្យមានកិច្ចសហការពីម្ចាស់គ្លីនិកឯកជន ព្រោះបើអនុវត្តដោយខ្លួនឯង
អស់លោកនឹងអនុវត្តផ្ទុយពីលិខិតលេខ០៤៩ របស់ក្រសួងសុខាភិបាល។
0 comments:
Post a Comment