ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដើម្បីជួយលោកអ្នក
អាចគ្រប់គ្រងអារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួន នៅពេលជួយបញ្ហាស្មុគស្មាញ
នៅកន្លែងធ្វើការ។

១. ចេះគ្រប់គ្រងពេលវេលា
ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការ
បញ្ចប់ភារៈកិច្ចរបស់អ្នក ឲ្យទាន់ពេល ហើយវាធ្វើឲ្យ អ្នកមានសម្ពាធ និង
ភាពថប់បារម្ភ នោះអ្នកត្រូវតែអនុវត្តនូវ គន្លឹះនេះ។ ដំបូង អ្នកត្រូវព្យាយាម
ឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ចប់ការងារទាំងអស់របស់អ្នក ជាជាងការ
ទៅជជែកកំសាន្តជាមួយនឹង បុគ្គលិកផ្សេងទៀត ឬ ធ្វើការងារអ្វីផ្សេងទៀត
ដែលមិនចាំបាច់ដូចជា ទិញទំនិញតាម ប្រព័ន្ធអ៊ីនធឺណេត ឬ លេងហ្វេសប៊ុកជាដើម
ក្នុងអំឡុងពេលនៃម៉ោងធ្វើការ។ កាលបើអ្នកសន្សំពេលវេលាបានកាន់តែ ច្រើន
នោះអ្នកហាក់នឹងមិន មានឱកាសប្រឈមនឹងភាពថប់បារម្ភ និង ភាពធុញថប់នឹងការងារនោះទេ នៅ
ពេល ដែលអ្នកអាច ប្រគល់ការងារបានតាមការកំណត់នោះ ។
២. ផ្លាស់ប្តូរការងារ
ប្រសិនបើការងាររបស់អ្នក
ផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេល ដែលអ្នក
ត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែ អ្នកអាចជំនួសការងាររបស់អ្នក ជាមួយនឹងអ្វីទៀត
ផ្សេង ប៉ុន្តែ អ្នកនឹងមិនអាចជំនួស នូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។
៣. ធ្វើការហាត់ប្រាណ
ទៅក្លឹបហាត់ប្រាណ ឬ
ហាត់ក្បាច់យូហ្គា ឬ ធ្វើការហាត់ប្រាណបែបរាំកំសាន្ត ។ ការហាត់ប្រាណ
គឺអាចជួយបញ្ចេញនូវ សារជាតិគីមីពីធម្មជាតិ ដែលត្រូវបានគេហៅថា អង់ដូហ្វីន
ដែលវាជាអរម៉ូនម្យ៉ាង នឹងជួយអ្នក ធ្វើឲ្យមានអារម្មណ៍ល្អបាន។ ធ្វើការអនុវត្តន៍
លំហាត់ប្រាណនៃការដកដង្ហើម ឲ្យបាន ទៀងទាត់ តាមដែលពួកវានឹងជួយ
ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្ងប់សុខ និង ស្រស់ថ្លា។
៤. ញញឹមឲ្យបានច្រើន
កាលបើអ្នកកាន់តែញញឹម
នោះអ្នកនឹងកាន់តែមានអាម្មណ៍ថា ស្រស់ស្រាយជាងមុន តែចូរប្រាកដថា
វាចេញពីក្នុងចិត្តរបស់អ្នក។ ស្នាមញញឹម បំពេញឲ្យអ្នកនូវ ស្ថានភាពអារម្មណ៍ជាវិជ្ជមាន
និង អាច កាត់បន្ថយស្ត្រេស នៅពេលដែលអ្នកចង់បំបាត់វា ។
៥. ស្វែងយល់នូវអ្វីដែលថ្មីៗ
នៅពេលដែលអ្នកនៅក្មេង
តើអ្នកមានធ្លាប់ចង់រៀនលេងហ្គីតា ប៉ុន្តែអ្នកមិនអាចសម្រេចវាបានមែនទេ ? គ្មានបញ្ហានោះទេ
អ្នកអាចចាប់ផ្តើមបំណងប្រាថ្នានេះ ជាថ្មីម្តងទៀត ដោយការចាប់ផ្តើម ចូលរៀនក្នុង
ថ្នាក់តន្ត្រីនៅក្នុងពេលនេះ ។ ការភ្ជាប់ខ្លួន ទៅនឹងសកម្មភាពកំសាន្តអ្វីមួយ គឺអាចជួយអ្នក
បំបាត់នូវ ស្ត្រេសចេញពីក្នុងចិត្ត របស់អ្នកបាន។ វានឹងជួយឲ្យអ្នក
ដកដង្ហើមចេញចូលដោយខ្យល់បរិសុទ្ធ និង
ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅនឹងកន្លែងធ្វើការបាន។
៦. រៀនធ្វើការបន្ធូរអារម្មណ៍
ជារឿយៗ
នៅពេលដែលអ្នកសាកសមនឹងធ្វើការសម្រាក អ្នកបែរជាមិនបានទទួលនូវការសម្រាកមួយ
ពិតប្រាកដទៅវិញ។ ជាលទ្ធផល អ្នកហាក់នឹង ចំណាយពេលឥតប្រយោជន៍ ក្នុងការសម្រាកបែបនេះ ។
នៅពេលដែលអ្នក មិនបានទទួលនូវអារម្មណ៍ធូរស្រាល និង មានថាមពលជាថ្មី នោះអ្នកនឹង
មានអារម្មណ៍ ថាអ្នកមានស្ត្រេសកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅ មួយថ្ងៃ។ ដូច្នេះ
អ្វីដែលអ្នកត្រូវធ្វើ នៅពេលត្រលប់ទៅផ្ទះវិញនោះគឺ អ្នកត្រូវតែសម្រាកនៅពេល
ដែលពេលវេលាគឺសាកសមសម្រាប់អ្នក។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ទៀងពេល។
រៀនបន្ធូរអារម្មណ៍ដោយការ ជជែកកំសាន្តជាមួយ នឹងសមាជិកគ្រូសារ ឬ
ស្តាប់តន្ត្រីលំហែអារម្មណ៍ជាដើម។
0 comments:
Post a Comment